រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្ដីជូនដំណឹងអំពី អាជីវករផ្សារប៉ោយប៉ែតម្នាក់ ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព នៅវេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

អាជីវកររូបនេះឈ្មោះ សួ ស៉ីងួន អាយុ៥០ឆ្នាំ មានទីលំនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់អ្នកដែលធ្លាប់ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលបានរៀបរាប់ខាងលើ សូមរួសរាន់មកជួបគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ចំពោះអ្នកប៉ះពាល់ដោយប្រយោល សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនតាមការណែនាំរបស់ក្រសួសុខាភិបាល។

Share.