កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២២ វេលា​ម៉ោង​៣​រសៀល​​ ​កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​ក្រសួង​មហាផ្ទៃ​ ​បាន​ធ្វើ​ប្រតិបត្តិ​ការ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿង​សំអាង​មួយ​កន្លែង​ដែល​មាន​​ឈ្មោះ​ប្រ៊េន​ថា​ DMLN ក្រោយ​ទទួល​បាន​បណ្ដឹង​ពី​ជន​រងគ្រោះ​ដែល​ប្រើប្រាស់​ផលិតផល​​ហើយ​រង​ផល​ប៉ះពាល់​។

សូម​ចុច​អាន​ មេម៉ាយ​ចាយ​រាង​ ដេត ម៉ាលីណា ផុសបង្អួត​សំបុត្រ​ស្នេហ៍​លើក​ទីមួយ​ដែល​ខ្លួន​ទើប​តែ​បាន​ទទួល!​

ទីតាំង​បង្ក្រាប​ផលិតផល​ប្រ៊េន​ DMLN ​ស្ថិត​នៅ​ក្បែរ​វត្ត​អង្គតាម៉ិញ​ ​នៅ​ចំណុច​ផ្ទះ​លេខ​៤៧២​ ផ្លូវ​លេខ​ដោន​ថោន​៧​ ភូមិ​គោកចំបក់​ ​សង្កាត់​ចោមចៅទី១​ ​ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ផលិតផល​គ្រឿង​សំអាង​ម៉ាក​នេះ​ត្រូវ​បាន​មហាជន​និង​អតិថិជន​​ស្គាល់​ថា​ជា​រប​ស់​អ្នក​នាង​ ដេត ម៉ាលីណា អតីត​ភរិយា​លោក​ ឌួង ឆាយ​។

យោង​តាម​ការ​បញ្ជាក់​អះអាង​ពី​កម្លាំង​ជំនាញ​បាន​ឱ្យ​ដឹង​ថា​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ដែល​កន្លង​មក​ជា​អតិថិជន​ធ្លាប់​បាន​ប្រើប្រាស់​ផលិតផល​ខាង​លើ​ ហើយ​រង​ផល​ប៉ះពាល់​ដល់​រាង​កាយ​និង​ស្បែក​ជា​ដើម​។

ជុំវិញ​ករណី​បង្ក្រាប​ខាង​លើ​នេះ​សារព័ត៌មាន​ត្រយង​កំពុង​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​អ្នក​នាង​ ដេត ម៉ាលីណា ដើម្បី​ស្នើ​សុំ​ការ​បំភ្លឺ ប៉ុន្តែ​​នៅ​មិន​អាច​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​នាង​បាន​ឡើយ​៕​​​

Telegram-Troryorng
Share.