បុរស​សង្ហា​ Jung Hae In និង​ Jisoo Blackpink កំពុង​តែ​ក្លាយ​ជា​បុគ្គល​ដែល​សាធារណជន​និង​ហ្វេន​​ៗ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ដោយ​សារ​តែ​ភាពយន្ត​ភាគ​ «Snowdrop» ដែល​អ្នក​ទាំង​ពីរ​សម្ដែង​ ព្រោះ​តែ​ភាព​ស័ក្ដិសម​ឥត​ខ្ចោះ​របស់​តួ​ឯក​ប្រុស​ស្រី​ ធ្វើ​ឱ្យ​អ្នក​មើល​ចូល​តួ​គ្រប់ៗ​គ្នា​។​

សូម​ចុច​អា​ន មនុស្ស​​២០​ម៉ឺន​នាក់​ ស្នើ​ទៅ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​សុំ​ឱ្យ​បញ្ឈប់​ការ​ចាក់​ផ្សាយ​រឿង​របស់​ Jisoo Blackpink!

ថ្មីៗ​នេះ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ស្វែង​រក​ឃើញ​ភស្តុតាង​សំខាន់​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​កើត​ជា​ចម្ងល់​និង​ការ​សង្ស័យ​ថា​​ទំនាក់ទំនង​ខាង​ក្រៅ​របស់​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ជីវិត​ពិត​អាច​នឹង​ផ្អែមល្ហែម​ហើយ​រ៉ូមែនទិច​ដូច​ក្នុង​ភាពយន្ត​ភាគ​ដែល​អ្នក​ទាំង​ពីរ​បាន​សម្ដែង​។

សូម​ចុច​អាន Snowdrop៖ សាស្ត្រាចារ្យ​និង​បញ្ញវន្ត​ជាង​៣០​នាក់​ដាក់​ញត្តិ​ទៅ​​Disney​ព្រួយ​បារម្ភ​រឿង​​​​​វង្វេង​ប្រវត្តិសាស្ត្រ

ពីសេស​ជាង​នោះ​ទៀត​ភស្តុតាង​ផ្សេង​ៗ​ដែល​រក​ឃើញ​នោះ​គឺ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០២០​ ដែល​ធ្វើ​ឱ្យ​សាធារណជន​កាន់​តែ​សង្ស័យ​ពី​សម្ព័ន្ធភាព​រវាង​អ្នក​ទាំងពីរ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​។

ខាង​ក្រោម​នេះ​ជា​ភស្តុតាង​ខ្លះ​ៗ​ដែល​អ្នក​លេង​អ៊ីនធឺណិត​រក​ឃើញ​៖

១. ​នៅ​ថ្ងៃ​ Christmas ឆ្នាំ​២០២០ អ្នក​គាំទ្រ​រក​ឃើញ​ថា​ទាំង​ Hae In និង​ Jisoo បាន​ផុស​រូប​ថត​នៅ​ថ្ងៃ​ទី​25 ធ្នូ​ដូច​គ្នា​ ប៉ុន្តែ​អ្វីដែល​កាន់​តែ​ពិសេស​នោះ​អ្នក​ទាំង​ពីរ​ពាក់​អាវរងា​ពណ៌​ស​ដូច​គ្នា​ប្រៀប​ដូច​ជា​ពាក់អាវ​គូស្នេហ៍

២. នៅ​ខែ​ឧសភា​ឆ្នាំ​២០២១ Hae In ថត​រូប​ជាមួយ​ដើម​ឈើ​ ចំណែក​ Jisoo ថត​រូប​ដើម​ឈើ​

៣.​​ នៅ​ខែ​មិថុនា​ឆ្នាំ​២០២១ អ្នក​ទាំង​ពីរ​បាន​ Check-In នៅ​កន្លែង​តែ​មួយ​ ប៉ុន្តែ​ចំពោះ​រូបភាព​នេះ​មាន​អ្នក​ចេញ​ជា​គំនិត​ថា​ Jisoo និង Hae In ថត​រូប​នៅ​ទីតាំង​ថត​រឿង​របស់​ពួក​គេ​

៤.អ្នក​ទាំង​ពីរ​ប្រើ​ប្រាស់​និមិត្តសញ្ញា​បេះដូង​ពណ៌​ស ដូច​គ្នា​ពេល​ផុស​លើ​បណ្ដាញ​សង្គម​

៥. អ្នក​ទាំង​ពីរ​ពាក់​ស្បែក​ជើង​ប៉ាត់តា​ម៉ាក​ដូច​គ្នា​

៦. នៅ​ថ្ងៃ​ទី​២៧​ធ្នូ​ ជា​ថ្ងៃ​ខួប​កំណើត​របស់​ Jisoo តារា​សម្ដែង​ Jung Hae In បាន​ផុស​រូប​យន្ត​ហោះ​ក្រដាស​ដែល​បត់​ឡើង​ដោយ​តួអង្គ Youngro (Jisoo) ក្នុង​រឿង​ «Snowdrop»។ Jung Hae In ធ្លាប់​លើក​ឡើង​ថា​លោក​បាន​យក​យន្តហោះ​ក្រដាស​ដែល​ Jisoo បត់​ទៅ​ផ្ទះ​។ នេះ​គឺជា​កាដូ​ដែល​​លោក​ជូន​ដល់​ Jisoo មិត្ត​រួម​ការងារ​របស់​ខ្លួន​

៧. Jisoo និង​ Hae In កំពុង​តែ​ក្លាយ​ជា​គូ​ដែល​អ្នក​ទស្សនា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​។ អ្នក​គាំទ្រ​រឿង​​ដែល​អ្នក​ទាំង​ពីរ​សម្ដែង​ចង់​ឱ្យ​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​ជា​សង្សារ​មែនទែន​៕

Telegram-Troryorng
Share.