ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នេះ ដូមីណូភីហ្សាមានការផ្តល់ជូនដ៏ពិសេសដល់អតិថិជនប្រើប្រាស់ Foodpanda App ទាំងអស់​ ដោយអតិថិជនអាចកុម្មង់អាហារគ្រប់ប្រភេទពីហាងដូមីណូភីហ្សាតាមរយៈ Foodpanda App ដូចជាភីហ្សាមានរសជាតិឈ្ងុយឆ្ងាញ់គ្រប់មុខ និងអាហារសម្រន់ជាច្រើន រួមមានស្លាបមាន់ នំប៉័ងខ្ទឹមស ឈីសស្ទីក ស៊ីណាស្ទីក និងភេសជ្ជៈផ្សេងៗទៀត ខណៈដែលកន្លងមក ដូមីណូភីហ្សាបើកឱ្យអតិថិជនកុម្មង់បានតាមតែរយៈលេខទូរស័ព្ទដឹកជូនឥតគិតថ្លៃ 1800 2020 ក៏ដូចជា App និង គេហទំព័ររបស់ Domino’s Pizza (www.domino.com.kh) រួមទាំងការកុម្មង់ នៅហាងដូមីណូភីហ្សាដោយផ្ទាល់។

អ្វីដែលកាន់តែពិសេសផងដែរនោះ ក្នុងឱកាសនេះអតិថិជនដែលកុម្មង់ភីហ្សាគ្រប់ប្រភេទពីហាងដូមីណូភីហ្សាតាម Foodpanda App នឹងទទូលបានប្រូម៉ូស្សិនពិសេសជាមួយការបញ្ចុះតម្លៃរហូតដល់ ៤០ភាគរយ។ 

គួរឱ្យចាប់អារម្មណ៍ផងដែរថា កន្លងមកនេះដូមីណូភីហ្សា មានភាពល្បីល្បាញខ្លាំងក្នុងការដឹកជញ្ជូនភីហ្សាបានឆាប់រហ័សទាន់ចិត្តបំផុតក្រោម ៣០នាទី ជូនដល់អតិថិជនដែលធ្លាប់កុម្មង់។ ជាមួយនឹងការបន្ថែមជម្រើសក្នុងការកុម្មង់តាមរយៈ Foodpanda App នៅពេលនេះ ដូមីណូភីហ្សានឹងនៅតែធានាផ្តល់ជូនការដឹកជញ្ជូនឆាប់រហ័សក្រោម ៣០ នាទីជូនដល់អតិថិជនដដែល។​ ចំពោះការដាក់ដំណើរការកុម្មង់តាម Foodpanda App នេះ គឺមាននៅគ្រប់សាខាទាំង ៨ របស់ហាងដូមីណូភីហ្សា ទាំងនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប រួមមានសាខាបឹងកេងកង ស៊ីធីម៉ល IFL ភ្នំពេញថ្មី ផ្សារដើមថ្កូវ ទួលគោក ពោធិ៍ចិនតុង និង The Heritage Walk៕

Share.