ភ្នំពេញ÷មានរថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សម៉ាក range rover ពាក់ស្លាកលេខភ្នំពេញ 2BC-1118 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅ ពីត្បូង ទៅជើង។ លុះមកដល់ខាងមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានរេចង្កូតឡើងលើ ខឿន ចិញ្ចើម ផ្លូវបុក ដើមឈើមួយដើមបាក់រាបដល់ដី។ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ដោយក្រពឹតរួញចូលក្នុង។

ប្រភពីពសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នករង របួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅ ព្រឹកថ្ងៃទី 14 ខែមករា ឆ្នាំ 2022 នៅតាមបណ្ដោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកដល់ ទីតាំងកន្លែងកើតហេតុស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.