នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីរ៉ាក់ បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​ថា កីឡាករ​សមាជិក​​ជម្រើស​ជាតិ​អ៊ីរ៉ាក់ បាន​ចូលរួម​ចាក់​វ៉ាក់សាំង បង្ការ​កូវីដ-១៩ Pfizer Inc គ្រប់ៗ​គ្នា មុន​ចូល​ជុំរុំ​ហ្វឹកហាត់​នៅ Basra Governorate។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,​អ៊ីរ៉ាក់,​អ៊ីរ៉ង់,​បារ៉ែន​​​និង​​ហុងកុង នឹង​​​ប្រកួត​នៅ​ប្រទេស​បារ៉ែន

ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ស្ថិត​ក្នុង​ពូល​C នៃ​វគ្គ​ជម្រុះ​ជុំទី២ ប្រចាំ​ទ្វីប​អាស៊ី ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup ជាមួយ​បារ៉ែន អ៊ីរ៉ង់ ហុងកុង និង​កម្ពុជា។ ប្រកួត​ដែល​សេសសល់​ក្នុង​ពូល​នេះ​នឹង​ធ្វើ​នៅ​ប្រទេស​បារ៉ែន អំឡុង​ខែ​មិថុនា ខាង​មុខ។

Share.