ក្លិបបាល់ទាត់បឹងកេត ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​៤សម័យកាល បានប្រកាសនាំចូលខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Okerede Opeyemi នាល្ងាចថ្ងៃព្រហស្បត្តិ៏ ទី១៣ ខែមករា ឆ្នាំ២០២២ ក្រោយចាកចេញពីក្លិបវិសាខា។

Ajayi បានបង្ហាញចំណាប់អារម្មណ៍មួយចំនួនក្រោយមកដល់បឹងកេត៖«ខ្ញុំពិតជារីករាយណាស់​ ដែលបានចូលរួមបឹងកេត ហើយខ្ញុំកំពុងអន្ទះសារក្នុងការចាប់ផ្តើមជាមួយក្រុម។ បឹងកេត គឺជាក្លិបល្អមួយ ហើយខ្ញុំពិតជាសប្បាយចិត្តដែលបានក្លាយជាផ្នែកមួយនៃក្លិប។

ខ្ញុំចង់ក្លាយជាផ្នែកមួយនៃក្រុមបឹងកេត និងជាផ្នេកមួយនៃប្រវត្តិសាស្រ្តរបស់ក្រុមផងដែរ​​ វាមានន័យថា ខ្ញុំចង់បង្កើតភាពជោគជ័យ និងបង្កើតសមិទ្ធិផលថ្មីជាមួយគ្នា»។​

មុនមកប្រកបអាជីពនៅកម្ពុជា Ajayi Opeyemi ធ្លាប់បានលេងក្នុងប្រទេសថៃរយ:ពេលជាង៦ឆ្នាំ ជាមួយក្លិបដូចជា៖ Bangkok Glass, Rangsit United, Samut Prakan, Thonburi និង Khonkaen FC ជាដើម៕

Telegram-Troryorng
Share.