ខណៈដែលវីរុស Omicron និង មេរោគកូវីដ១៩ វាយលុកប្រទេសនេះខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ប្រជាជននៅប្រទេសមួយនេះបន្ដប្រារព្ធពិធីជួបជុំយ៉ាងអធិកអធម ដោយគ្មានការភ័យ ឬ រក្សាគម្លាតសុវត្ថិភាពនោះទេ។

នៅថ្ងៃទី ១៣-១៤ ខែ មករា ឆ្នាំ២០២២នេះ អ្នកគោរពបូជាសាសនាហិណ្ឌូជិត ១លាននាក់ បានប្រមូលផ្ដុំគ្នាប្រារព្ធពិធីបុណ្យសាសនា លើកោះ សាហ្គា (Sagar) នៅទន្លេ គង្គា​។ ក្រុមមន្ត្រីក្នុងរដ្ឋ វេស បេងហ្គល (West Bengal) បានឲ្យដឹងថា ប្រជាជនឥណ្ឌាជិត ១លាននាក់កំពុងតែនាំគ្នាធ្វើពិធីបុណ្យប្រចាំឆ្នាំ ហ្គេងអាសាហ្គា មីឡា (Gangasagar Mela) ឬ ពិធីជម្រុជទឹកក្នុងទន្លេដ៏បរិសុទ្ធ នៅថ្ងៃព្រហស្បត្តិ៍ និង ថ្ងៃ​សុក្រ សប្ដាហ៍នេះ។ អ្នកកាន់សាសនាហិណ្ឌូក្នុងប្រទេសឥណ្ឌាយល់ឃើញ និង មានជំនឿថា ការជម្រុជទឹកទន្លេបរិសុទ្ធ អាចឲ្យព្រះយកឈ្នះលើការភ័យខ្លាចពីមេរោគកូវីដ១៩ ជាពិសេសការងូតទឹកនេះនឹងជួយសម្អាតពួកគេពីអំពើបាប និងនាំមកនូវសេចក្ដីសុខ។

ទោះបីជាប្រទេសឥណ្ឌាគឺជាប្រទេសដែលស្ថិតនៅលេខរៀងទី ២ លើទន្និន័យចំនួនអ្នកឆ្លង និង អ្នកស្លាប់ដោយសារមេរោគមេរោគកូវីដ១៩ Worldometer យ៉ាងណាក៏ដោយ ក៏តុលាការក្រុង កុលកាតា (Kolkata) នៅតែសម្រេចឲ្យមានដំណើរការពិធីបុណ្យប្រចាំឆ្នាំ ហ្គេងអាសាហ្គា មីឡា (Gangasagar Mela) ឬ ពិធីជម្រុជទឹកក្នុងទន្លេដ៏បរិសុទ្ធ ដែលធ្វើនៅក្នុងរដ្ឋ វេស បេងហ្គល (West Bengal) ដដែល។ ប៉ុន្ដែត្រូវធ្វើតេស្ដរកមេរោគកូវីដ១៩ជាមុនសិន ខណៈរដ្ឋមន្រ្តីរដ្ឋ (West Bengal) លោក ម៉ាម៉ាតា បានើជេ (Mamata Banerjee) បានជំរុញឲ្យអ្នកកាន់សាសនាហិណ្ឌូទាំងអស់ត្រូវពាក់ម៉ាសពីរជាន់ហើយកុំខាកស្តោះនៅលើកោះនោះ។

យ៉ាងណាក៏ដោយពិធីបុណ្យនេះបានធ្វើឲ្យប្រទេសឥណ្ឌារងនូវហានិភ័យដ៏ធំមួយ ដែលកាលពីកន្លងទៅប្រទេសនេះតែងតែប្រារព្ធពិធីដែលប្រមូលផ្ដុំដោយហ្វូងមនុស្សជាច្រើនលាននាក់ ហើយកាលពីឆ្នាំមុនប្រទេសឥណ្ឌាមានពិធីបុណ្យសាសនាស្រដៀងគ្នានេះ និងបណ្ដាលឲ្យមានអ្នកស្លាប់ និង ឆ្លងមេរោគ រាប់ម៉ឺននាក់ ខណៈដែលអ្នកជំនាញមួយចំនួនទៀតលើកឡើងថា ចំនួនអ្នកស្លាប់ និង អ្នកឆ្លងអាចមានតួលេខខ្ពស់ជាងនេះទៅទៀត៕

ប្រភព​៖ Aljazeera

Telegram-Troryorng
Share.