ខេត្តព្រះវិហារ​៖  ឆ្លងចរន្តអគ្គិសនី​ បណ្តាលឲ្យឆាបឆេះផ្ទះមន្ត្រីបរិស្ថានខេត្តព្រះវិហារ អស់ទាំងស្រុង។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២​ នៅវេលាម៉ោងប្រហែល​៤ទៀបភ្លឺ ស្ថិត​នៅខាងជើង​អគារ​បួនជាន់ ចំណុចបង្គោលគីឡូមែត្រលេ ខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ​ ​នេះបើតាមផេកនាយកដ្ឋាននគរបាលបង្កាពន្លត់អគ្កីភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ផ្ទះដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះមានទំហំ៨×៤៥​ មែត្រ​ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងក្តា មានម្ចាស់ឈ្មោះ​ យ៉ាន់ ប៊ុនសឿង មុខរបរ​មន្ត្រីបរិស្ថានខេត្តព្រះវិហារ។ ចំណពោះមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គីភ័ យនេះឡើង គឺដោយសារ​​ឆ្លងចរន្តអគ្គិសនី។

ករណីអគ្គីភ័យនេះខូចខាតសម្ភារៈរួមមាន រថយន្ត​សាំយ៉ុង​ ០១ គ្រឿង រថយន្ត​ Land Cruiser ០១ គ្រឿង កំ ព្យូទ័រចំនួន​ ០២គ្រឿង ម៉ាស៊ីនព្រីន ០១ គ្រឿង និងឯកសារពាក់ពន្ធ័ដែនជម្រកមួយចំនួន​  ម៉ាស៊ីនត្រង់ស៊ីន័រ ១៥ គ្រឿង សាឡុង ០១ ឈុត គ្រែដេកចំនួន ០៨, តុងឿ ៣, ម៉ូតូចំនួន​ ០២ គ្រឿង ៕

Telegram-Troryorng

 ​

Share.