ព្រះសីហនុ៖ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៧នាក់ និងដកហូតបានកាំបិតចំនួន២ដើម ។

ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១២ឈានចូលទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០ នាទី នៅចុងឆ្នេរអូឈើទាល ស្ថិតក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជុំវិញការបង្ក្រាបក្រុមក្មេងស្ទាវត្រង់ចំណុចចុងឆ្នេរអូឈើទាលនេះ គឺនៅពេលដែរសមត្ថកិច្ចកំពុងល្បាតស្រាប់ តែប្រទះឃើញក្រុមក្មេងស្ទាវមួយក្រុមមានគ្នា ៧ នាក់ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការសួរនាំ និងឆែកឃើញកាំបិតវែង១ដើមនិង កាំបិតតាំងតោ ១ដើម។

បច្ចុប្បន្នសមត្ថកិច្ចសម្រេចឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង៧នាក់ នាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើ ម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី៕

Telegram-Troryorng
Share.