ក្លិបបាល់ទាត់បឹងកេតបានប្រកាសនាំចូលខ្សែបម្រើសញ្ជាតិអាហ្វហ្គានីស្ថាន Mustafa ZAZAI នាល្ងាចថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីខាងមុន។

Mustafa Zazai គឺជាកីឡាករបរទេសទី២ របស់ក្លិបបឹងកេត បន្ទាប់ពីខ្សែប្រយុទ្ធ Ajayi ហើយគាត់នឹងពាក់អាវលេខ៧ ជំនួសកីឡាករ Mizuno ដែលចាកចេញទៅកាន់ក្លិបព្រះខ័នរាជស្វាយរៀង។

មុនមកប្រកបអាជីពនៅកម្ពុជា Mustafa Zazai ធ្លាប់បានលេងក្នុងប្រទេសម៉ាឡេស៊ី Kelantan FA លុះដល់ឆ្នាំ២០១៩ ទើបកីឡាករវ័យ២៨ឆ្នាំរូបនេះចូលរួមជាក្លិបភ្នំពេញក្រោន ហើយក៏បន្តផ្ទេរទៅកាន់វិសាខា​ នៅឆ្នាំ២០២០៕

Telegram-Troryorng
Share.