ព្រះសីហនុ៖ ក្រុមការងាររបស់រដ្ឋបាលក្រុងព្រះសីហនុដឹកនាំដោយ លោក ទៀង វណ្ណារិទ្ធ បាន ចុះធ្វើការពិនិត្យកាដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់មួយកន្លែងស្ថិត ក្នុងភូមិលេខ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបានចាប់ឃាត់រថយន្តដឹកដីមួយគ្រឿង ក្រោយពិនិត្យឃើញថា ទីតាំងកាដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ មិនមានច្បាប់អនុញ្ញាត នាព្រឹក ថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២២។

លោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ បានឱ្យដឹថា ក្នុងពេលចុះពិនិត្យ ការដ្ឋានដឹក ជញ្ជូន កាកសំណល់សំណង់ខាងលើ ឃើញមាន គ្រឿងចក្រចំនូន០២គ្រឿង គឺរថយន្តដឹកដីមួយគ្រឿង ពាក់ផ្លាកលេខ 3A.1501 កំពត និងគ្រឿងចក្រ អេស្កាម៉ាក CATមួយគ្រឿង។

បច្ចុប្បន្នរថយន្តដឹកដីមួយគ្រឿង ពាក់ផ្លាកលេខ 3A.1501 កំពតនេះ ត្រូវបានក្រុមការងារនាំយកទៅរក្សាទុកនៅសាលាក្រុង ដើម្បីធ្វើកាដោះស្រាយតាមនិតីវិធី ។​ ដោយឡែកសំរាប់គ្រឿងចក្រមួយគ្រឿងទៀត អេស្កាម៉ាក CAT មិនបានយកទៅសាលាក្រុងទេ គឺរក្សាទុកក្នុងកាដ្ឋានដោយមិនអនុញ្ញាតយកចេញទៅណានោះទេ បើសិនជាមិនទាន់មានការដោះស្រាយ។

ដោយឡែកសំរាប់ លោក ឈឹម សំណាង តំណាង់ក្រុមហ៊ុនគ្រឿងចក្រដឹកជញ្ជូនកាកសំណល់សំណង់ ខាងលើ បាននិយាយថា ការដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ រួមនិងការវាយកម្ទេចអគារចំនួនមួយផងដែរ លោក បានបញ្ជាក់ថា បានចាយលុយ អស់ចំនួនប្រមាណ ៣ ០០០ដុល្លាហើយ ដើម្បីឱ្យគេរត់ការសុំច្បាប់អនុញាត ប៉ុន្តែ រហូតមកដល់ពេលនេះ លោកមិនទទួលបានច្បាប់អនុញាតទេ ហើយឥឡូត្រូវសាលាក្រុងព្រះសីហនុ បឹទកាដ្ឋាននិងចាប់រថយន្ត និងគ្រឿងចក្របន្ថែមទៀត ។

លោក វន ដែលអះអាងថា ជាតំណាងភាគីខាងម្ចាស់ដីបានបញ្ជាក់ថា ពាក់ព័ន្ធនិងរឿងខាងលើនេះ លោក បានបញ្ជាក់ថា លោកបានធ្វើកិច្ចកុងត្រា ជាមួយឈ្មោះ ផានឃាង ជាអ្នកម៉ៅការដឹកជញ្ជូន កាកសំណល់សំណង់ និងវាយកម្ទេចសំណង់១ លើទីតាំងដីខាងលើច្បាស់លាស់ណាស់ ក្នុងតម្លៃ ៨ ០០០ ដុល្លា ហើយរួចរាល់ ប៉ុន្តែរចំពោះ ច្បាប់ដឹកជញ្ជូនកាកសំណល់សំណង់និងវាយកម្ទេច សំណង់យ៉ាងណានោះ លោក មិនដឹងទេ គឺនៅលើអ្នកម៉ៅការ ។ ក្នុងករណីអ្នកម៉ៅការមិនអនុវត្តនតាម ឬបញ្ចាប់សកម្មភាពការងារ របស់ខ្លូនពាក់កណ្តាលទី នោះភាគីខាងលោក ផានឃាង ត្រូវតែការបង់ប្រាក់សងមកម្ចាស់ដីវិញក្នុងចំនួន ១៦ ០០០ដុល្លា៕

Telegram-Troryorng
Share.