សកលវិទ្យាល័យ​ធនធាន​មនុស្ស​ នឹង​រៀបចំ​វគ្គសិក្សា​ពិសេស​មួយ​​អំពី​ «វិធី​សាស្ត្រ​សរសេរ​សុន្ទរកថា​និង​ជំនួយ​ស្មារតី​» ដែល​វគ្គ​សិក្សា​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​បង្ហាត់បង្រៀន​ដោយ​គ្រូ​ឧទ្ទេសនាម​ល្បីៗ​និង​ពោរពេញ​ទៅ​ដោយបទ​ពិសោធ​ក្នុង​ការ​បង្រៀន​និង​បទ​ពិសោធ​ការងារ​ជាក់ស្ដែង​​​យូរ​ឆ្នាំ​។

វគ្គ​សិក្សា​​រយៈ​ពេល​៣៦​​ម៉ោងនេះ​ ​សិក្ខាកាមទាំងអស់​ នឹង​ទទួល​បាន​ចំណេះដឹង​ ​បទ​ពិសោធ​ ​និង​ វិធីសាស្ត្រ​ក្នុង​ការ​សរសេរ​សុន្ទរកថា​ ​និង​ជំនួយ​ស្មារតី​ ព្រម​ទាំង​សិល្បៈ​នៃ​ការ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្លូវការ​ផ្សេងៗ​ ​ហើយទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ផង​ដែរ​។​

​គ្រូ​ឧទ្ទេសនាម ដែល​ចូល​មក​បង្ហាត់​បង្រៀន​ក្នុង​វគ្គ​សិក្សា​ពិសេស​នេះ​ រួម​មាន​ ​ឯកឧត្តម សាស្ត្រាចារ្យ ​បណ្ឌិត​ ឯក​ ​មនោសែន សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ធនធានមនុស្ស​ ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​សេង ផល្លី ​និង​ ​ឯកឧត្តម​ ​ឧត្តមសេនីយ៍​ឯក​ ​ស៊ូ សុផាត​។​

វគ្គសិក្សា​ពិសេស​នេះ​ ​មាន​រយៈពេល​៤​ថ្ងៃ ​ស្មើនឹង​៣៦​ម៉ោង សិក្សា​នៅ​ថ្ងៃ​ទី​១៩-២០ កុម្ភៈ ២០២២ ចាប់​ពី​ម៉ោង​ ៧:៣០ ដល់ម៉ោង ១២:៣០ និង​នៅ​ថ្ងៃ​ទី​ ២៦-២៧ កុម្ភៈ ២០២២ ចាប់​ពី​ម៉ោង​ ​១៣:៣០ ​ដល់​ម៉ោង​ ១៧:៣០ ​ស្ថិត​នៅ​​ទីតាំង​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​។​

ចំពោះ​បងប្អូន​ដែល​មាន​ចំណាប់​អារម្មណ៍​ សូម​រួសរាន់​ឡើង​ព្រោះ​ចំនួន​មាន​កំណត់​ សំរាប់​ព័ត៌មាន​លំអិត​​ សូម​ទាក់ទង​ ​មក​កាន់​លេខ​ទូរស័ព្ទ​៖ 023 987 826 / 069 92 00 92 / 012 97 17 16 / 097 77 33 339 ឬទំនាក់ទំនង​​​អ្នក​សម្របសម្រួល​កម្មវិធី​​តាម​ប្រព័ន្ធ​តេឡេក្រាម​​៖ 017 94 84 85 (Telegram)

Telegram-Troryorng
Share.