ឆ្នាំថ្មី ឆ្នាំចិន ឆ្នាំខាល ឆុងសម្រាប់ឆ្នាំចំនួន៤ រួមមាន ឆ្នាំវក ម្សាញ់ កុរ និងខាល ដែលទាមទារឱ្យកាត់ឆុង ឬប្រើប្រាស់យ័ន្ដ នឹងទទួលបានលាភជ័យ។ វក និង ម្សាញ់ ឆុងខ្លាំងជាងគេ សម្រាប់ឆ្នាំថ្មី ឆ្នាំចិននេះ ឯកុរឆុងតែ៥០%ប៉ុណ្ណោះ ចំពោះឆ្នាំខាល ជាន់ឆ្នាំ។ 

សូមចុចអាន៖ តើការដកជើងធូបបែបណា ដើម្បីឲ្យត្រូវតាមក្បួន ហុងស៊ុយ ចិនហើយមានលាភ មានជ័យ?

លោក កុង ឡុង ហោរាចិនសែ ដែលល្បីល្បញមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកឆុង ហាមទិញផ្ទះថ្មី ជួសជុលធ្វើផ្ទះ និងកុំទៅការដ្ឋានសាងសង់ ព្រោះប្រឈមនឹងគ្រោះថ្នាក់ ។ មួយទៀត កុំមើលឈាម ឬសាកសព ហើយបើចង់ទៅបុណ្យសព គប្បីទៅថ្ងៃ បុណ្យ៧ថ្ងៃ។ ទន្ទឹមនឹងនេះ ការបើកបរនៅលើដងផ្លូវត្រូវតោងប្រយ័ត្នប្រយែង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

លោក កុង ឡុង គ្រូហោរាចិនសែល្បីល្បាញ នៅកម្ពុជា

តែទោះយ៉ាងណា លោក កុក ឡុង បានលើកឡើងថា បើទោះឆ្នាំខាងលើប្រឈមនឹងការឆុងខ្លាំងក៏ដោយ ក៏មានវិធីរំដោះគ្រោះបានដែរ ហើយការប្រុងប្រយ័ត្ន គឺជាផ្នែកមួយសំខាន់ នៅក្នុងការកាត់គ្រោះ បានមួយចំនួនធំ។ ទន្ទឹមនឹងនេះ ក៏អាចមកជាវយ័ន្ដ ដើម្បីការពារពីគ្រោះកាចនានា ក្នុងឆ្នាំ ២០២២នេះ។ 

ទន្ទឹមនឹងនេះ លោក កុក ឡុង បានផ្ដាំផ្ញើថា ជំនឿជឿតែ ៣០%បានហើយ ការតស៊ូ ៦០% ឯ១០% អាស្រ័យលើព្រហ្មលិខិត ឬវាសនា។ “កុំជឿលើជំនឿពេក យើងជឿលើការប្រឹងប្រែងតស៊ូ គង់តែឆ្លងកាត់ការលំបាក ហើយសម្រេចដូចតាមការប្រាថ្នា”៕ 

សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

Share.