នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​​បវរកញ្ញា​ប្រទេស​មីយ៉ាន់ម៉ា​កញ្ញា​ Thuzar Wint Lwin បាន​ប្រកាស​ស្វែង​រក​​ជំនួយ​ជា​​ឈុត​ស្លៀក​ពាក់​ដោយ​សារ​តែ​វ៉ាលីស​សំលៀក​បំពាក់​សំខាន់ៗ​របស់​នាង​ដាក់​មក​ប្រកួត​ក្នុង​កម្មវិធី​ Miss Universe បាន​វង្វេង​បាត់​នៅ​ព្រលាន​យន្ត​ហោះ​នៅ​​ឯ​ LA។

យោង​តាម​សំណេរ​របស់​កញ្ញា​ Thuzar Wint Lwin បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​​បាន​ឱ្យ​ដឹង​ថា​ វ៉ាលិស​មួយ​របស់​នាង​បាន​វង្វេងនៅ​ LA តាំង​ពី​ថ្ងៃ​ទី​៦ ​ខែ​ឧសភា​ មក​ម្ល៉េះ​ ដោយ​ក្នុង​នោះ​មាន​សុទ្ធ​តែ​ឈុត​សំខាន់​ ​​ដូច​ជា​ Evening gown និង​ Final Gown​ ​ជាដើម​ធ្វើ​ឱ្យ​នាង​មិន​មាន​អ្វី​សម្រាប់​ស្លៀក​ពាក់​នោះ​ទេ​។

​យ៉ាង​ណា​មិញ​​ក្រោយ​ពី​​​​ការប្រកាស​របស់​បវរកញ្ញា​រូប​នេះ​ត្រូវ​បាន​ចែក​រំលែក​ក៏​មាន​អ្នក​ចូល​មក​សំណូម​ពរ​ឱ្យ​បវរកញ្ញា​ ​ហ្វីលីពីន​និង​បវរកញ្ញា​ថៃ​ជួយ​ដល់​បវរកញ្ញា​មីយ៉ាន់ម៉ា​ផង​ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ត្រៀម​ឈុត​និង​ ​​Designer​ រាប់​រយ​ឈុត​ទៅ​ប្រកួត​។ ​

សូមចុចត្រង់​នេះ៖ ហ្វេន​ដាក់​ក្ដី​រំពឹង​ខ្ពស់​លើ​​ រ៉េត សារីតា ​ព្រោះ​ស្លៀក​ឈុត​ណា​ក៏​ស្អាត​និង​លេចធ្លោ​ខ្លាំង​!​

យោង​តាម​រយៈ​​ខមមិន​ឆ្លើយ​ឆ្លង​គ្នា​ បាន​ឱ្យ​ដឹង​ថា​បវរកញ្ញា​វៀតណាម​នឹង​ជួយ​ដល់​បវរកញ្ញា​មីយ៉ាន់ម៉ា​​​​​ដូច្នេះ​អ្នក​គាំទ្រ​និង​មហាជន​ដែល​អាណិត​អាសូរ​ចំពោះ​បវរកញ្ញា​រូប​នេះ​បាន​សម្ដែង​ក្ដី​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លូកដៃ​ចូល​មក​ជួយ​ដល់​បវរកញ្ញា​មីយ៉ាន់ម៉ា​​ដែល​កំពុង​តែ​ជួប​រឿង​ស៊យ​នេះ​​​។

​ក្នុង​នោះ​ក៏​មាន​​ការ​ចោទ​ប្រកាន់​ថា​បវរកញ្ញា​ មីយ៉ាន់ម៉ា​ ​កំពុង​តែ​ប្រើយុទ្ធសាស្ត្រ​ទាមទារ​ការ​ចាប់​អារម្មណ៍​ ចំពោះ​រឿង​នេះ​អ្នក​គាំទ្រ​មីយ៉ាន់ម៉ា​បាន​ចេញ​មក​ប្រកែក​ចំពោះ​ការ​ចោទ​ប្រកាន់​​បវរកញ្ញា​ចក្រវាឡ​មីយ៉ាន់ម៉ា​ថា​ នោះ​ជា​រឿង​មិន​ពិត​នោះ​ទេ​ Thuzar Wint Lwin គឺ​ជា​អ្នក​ចេញ​មក​ប្រឆាំង​យ៉ាង​សកម្ម​ចំពោះ​រដ្ឋ​ប្រហារ​របស់​កង​យោធា​ ​​ដូច្នេះ​ហើយ​នាង​ត្រូវ​លួច​ចាកចេញ​ពី​ប្រទេស​ជា​សំងាត់​ទើប​យក​ត្រឹម​តែ​វ៉ាលិស​៣​ជាប់​ខ្លួន​ដើម្បី​កុំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ដែល​អាច​នឹង​ធ្វើ​ឱ្យ​នាង​អសុវត្ថិភាព​ឬ​ត្រូវ​ចាប់​ខ្លួន​ដោយ​ប្រការ​ណាមួយ​នោះ​៕

Thuzar Wint Lwin ​មាន​អាយុ​២២​ឆ្នាំ​ មាន​កំពស់​១​ ម៉ែត្រ​ និង​ ៧០​សង់ទីម៉ែត្រ​ ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ភាសា​អង់គ្លេស​ គឺ​ជា​ជយ​លាភី ​​បវរកញ្ញា​ចក្រវាឡ​ទី​​៨​ ហើយ​ សម្រាប់​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាឡ​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​៕

Share.