ក្លិបបាល់ទាត់វិសាខា ប្រកាសចែកផ្លូវគ្នាជាមួយខ្សែបម្រើប្រយុទ្ធ Cristian Alex នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២​ ក្រោយរួមរស់ជាមួយគ្នាអស់រយ:ពេលកន្លះរដូវកាល។

កីឡាករសញ្ជាតិប្រេសុីលរូបនេះ​​ ធ្លាប់មានបទពិសោធជោគជាំលើទីលានទាំងនៅតំបន់អឺរ៉ុប និងអាស៊ី​ ដោយចាប់ផ្ដើមអាជីពដំបូង ជាមួយក្លិប Cruzeiro Esporte Clube នៃ​លីគយុវជន នៅប្រទេសប្រេស៊ីល កាលពីឆ្នាំ២០០៨-២០១៥ តែចន្លោះឆ្នាំ២០១៣-២០១៤ បាន​ផ្ទេរ​មក​លេងនៅក្លិបថៃ Phuket FC ក្រោម​លក្ខខណ្ឌខ្ចី​ជើង មុនត្រឡប់ទៅក្លិប Cruzeiro Esporte Clube វិញ។

នៅឆ្នាំ២០១៥ Cristian Alex បានផ្លាស់ប្ដូរបទពិសោធថ្មីមួយទៀត ដោយផ្ទេរទៅលេងឲ្យក្លិប Club Sport Marítimo ក្នុងក្របខណ្ឌ Top League នៅប្រទេសព័រទុយហ្គាល់ មុនបន្ដផ្ទេរទៅលេងឲ្យក្លិប Stumbras FC ក្នុងក្របខណ្ឌ Top League នៅប្រទេសលីទុយអានី នៅឆ្នាំ២០១៦ ។ ចូលឆ្នាំ២០១៧ Cristian Alex បានផ្លាស់មកប្រកអាជីពនៅតំបន់អាស៊ីជាថ្មី ដោយចូលរួមជាមួយក្លិប Gifu FC នៃលីគទី២ ជប៉ុន ។

ប៉ុន្ដែរយៈពេលជាង ៣រដូវកាលចុងក្រោយនេះ Cristian Alex បានត្រឡប់មកប្រកបអាជីព​នៅ​ប្រទេស​ថៃ វិញ ដោយឆ្នាំ២០១៨ គេបានលេងឲ្យក្លិប Chiangmai FC និងឆ្នាំ២០១៩ លេង​ឲ្យក្លិប Khonkaen FC (ក្រោមលក្ខខណ្ឌខ្ចីជើង) និងចុងក្រោយ Alex បានចូលរួមជាមួយក្លិប Songkhla FC ក្នុងរដូវកាលឆ្នាំ២០២០-២០២១ មុន​ផ្ទេរមក​ជាមួយក្លិបកីឡាបាល់ទាត់ វិសាខា៕

Telegram-Troryorng
Share.