ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានទាំងជិះរថយន្ត និងជិះម៉ូតូ មិនដឹងថាមានមូលហេតុអ្វី ទើបដកកាំភ្លើងបាញ់លើមេឃចំនួន៧គ្រាប់ ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច កាលពីវេលា ម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចុះវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ ជិះរថយន្តមួយគ្រឿងម៉ាកព្រុស មិនចាំស្លាកលេខ និងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរដល់ចំណុចកើតហេតុ ក៏ឈប់ផ្តុំគ្នា ហើយក៏មិនដឹងថាក្រុមជនសង្ស័យមានបញ្ហា ឬ ក៏ខឹងរឿងអ្វី ស្រាប់តែ ជនសង្ស័យជាអ្នកខាងជិះម៉ូតូបានដកកាំភ្លើងខ្លីបាញ់លើមេឃចំនួន ៧គ្រាប់ សន្ធាប់ផ្ទួនៗ រួចនាំគ្នាបើករថយន្ត និងម៉ូតូចាកចេញទៅបាត់អស់ ។

ស្នូរកាំភ្លើងបានបង្កឲ្យប្រជាពលរដ្ឋ ក្នុងភូមិភ័យខ្លាច អ្នកខ្លះលើកឡើងថា សង្ស័យស្វាគមន៍ អធិការទើបឡើងកាន់តំណែងថ្មី?

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.