ក្រុមជម្រើសជាតិ អាល់ហ្សេរី​ ម្ចាស់ជើងឯក​ FIFA Arab Cup 2021 បានប្រកួតចាញ់ក្រុមជម្រើសជាតិ អេក្វាទ័រហ្គីណេ ក្នុងលទ្ធផល​ ១-០​ នាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋាន​ Stade Japoma។

១គ្រាប់របស់ខ្សែការពារ​ Obiang Obono Esteban នៅនាទី៧០ បានបញ្ចប់ភាពមិនចាញ់សោះរបស់ក្រុមជម្រើសជាតិ អាល់ហ្សេរី​ សរុប៣៥ប្រកួត គិតគ្រប់កម្មវិធីចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នក្រុមជម្រើសជាតិ អាល់ហ្សេរីកំពុងស្ថិតនៅបាតតារាងពូល E​ មានត្រឹមតែ ២ពិន្ទុ​ប៉ុណ្ណោះ ក្នុងចំណោម២ប្រកួតបើកឆាកវគ្គជម្រុះនៃពានរង្វាន់ Africa Cup of Nations៕

សូមរីករាយទស្សនាវីដេអូហាយឡាយ:
Telegram-Troryorng
Share.