បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរិសោភ័ណ បញ្ជូនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីជក់ និង ជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២ ។

លោកវរសេនីយ៍ត្រី យន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា កម្លាំងអាវុ ធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅពេលយប់ ក៏ប្រទះឃើញ ជនសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាពជក់គ្រឿងញៀន ដកហូតបានវត្ថុតាងមួយចំនួន រួចបន្តបានស្រាវជ្រាវសួរនាំតរហូតឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន៥នាក់ផ្សេងទៀត រួមទាំងវត្ថុតាងគ្រឿងញៀនបន្ថែមទៀត នៅ យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ជនសង្ស័យទាំង០៧នាក់ មានស្រី២នាក់ ក្នុងនោះមាន៣នាក់ជាជួញដូរគ្រឿងញៀនដោយខុសច្បាប់ និង៣នាក់ទៀតជាអ្នកសេពគ្រឿងញៀន។ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញកងរាជអាវុ ធហត្ថខេត្តបញ្ជូនបន្តទៅសាលាដំបូងដើម្បីចាត់តាមនីតិវិធី។ ដោយឡែកម្នាក់ទៀត គឺជាអនីតិជនត្រូវបានអប់រំហើ យឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.