លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ

យោងតាមការបញ្ជាក់របស់លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធាន​គណ:កម្មការប្រតិបត្តិ​រៀបចំ​​និង​គ្រប់គ្រង​ដំណើរការ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់ ​Prince Beer Pre-Season Cup 2022​ បានឲ្យដឹងថា៖«បាទ! អ្នកគាំទ្រអាចចូលទស្សនាបាន ដោយគោរពតាមការកំណត់របស់សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា»។

នៅ​ចុង​រដូវកាល​ឆ្នាំ​២០២១ កន្លង​ទៅ​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​កំណត់​លក្ខខណ្ឌ​មួយ​ចំនួន ដល់​អ្នក​គាំទ្រ​ មុន​អាច​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​បាន​ដូចជា៖
– អ្នកទស្សនាត្រូវចុះឈ្មោះជាមុន ដោយកំណត់នូវទីតាំងកៅអីអង្គុយ និងអាសយដ្ឋានច្បាស់លាស់ រួម ទាំងលេខទូរសព្ទ
– អ្នកទស្សនាត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
– ត្រូវធ្វើការវាស់កម្ដៅ និងសម្អាតអនាម័យដៃដោយអាល់កុល រឺដែលដល់ទស្សនិកជនទាំងអស់ មុន អនុញ្ញាតឱ្យចូលបរិវេណកីឡដ្ឋាន
– ត្រូវមានការរក្សាគម្លាតសុវត្ថិភាពប្រវែង១,៥ម៉ែត្រ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
– ទស្សនិកជនត្រូវពាក់ម៉ាសជាប់ជាប្រចាំក្នុងកំឡុងពេលទស្សនាការប្រកួត
– មិនអនុញ្ញាតឱ្យទស្សនិកជន ដែលមានអាការៈសង្ស័យ រឺជំងឺផ្ដាសាយចូលទស្សនាការប្រកួតឡើយ
– ក្លិបបាល់ទាត់ដែលមិនបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់គណៈកម្មការ
– ប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងមិនអនុញ្ញាតឱ្យមានទស្សនិកជនចូលទស្សនាការប្រកួតផ្ទាល់ជាដាច់ខាត។
– ក្នុងករណីការប្រកួតណាមួយរកឃើញទស្សនិកជនដែលមានវិជ្ជមាន ឬសង្ស័យមានជំងឺកូវីដ-១៩ ហើយនៅតែអនុញ្ញាតឱ្យចូលទស្សនាការប្រកួតទៀតនោះ គណៈកម្មការប្រកួតល់ទាត់ជាតិកម្ពុជា នឹងធ្វើការផ្អាកជាបណ្ដោះអាសន្ន ដោយមិនឱ្យទស្សនិកជនចូលទស្សនាសម្រាប់ការប្រកួតនោះ រហូតដល់មានការសម្រេចជាថ្មី ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

អត្ថបទពាក់ព័ន្ធ៖កម្មវិធី​ប្រកួត​សរុប​ក្នុង​ពានរង្វាន់ Prince Beer Pre-Season Cup 2022

ពានរង្វាន់​បាល់ទាត់ Prince Beer Pre-Season Cup 2022 បាន​ចាប់​ឆ្នោត​បែងចែក​ពូល​រួចរាល់​ហើយ ខណៈ​ការ​ប្រកួត​បែងចែក​ជា​២ពូល ដំណើរការ​ពី​ថ្ងៃ​ទី​២១ ខែ​មករា ដល់​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២២ លើកីឡដ្ឋាន​ព្រីនស៍​ និង​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​(ស្តាតចាស់)៕

Telegram-Troryorng
Share.