មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានឡើងដោយរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងត្រង់ ចំណុចស្តុបពោធិ៍ចិនតុងបណ្ដាលឲ្យរថយន្តខូចខាតទាំងសងខាង  ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:១៧នាទីយប់ថ្ងៃចន្ទទី១៧ខែមករាឆ្នាំ ២០២២ នេះស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់កាកាប១ ខណ្ឌពោធិ៍ចិនតុងរាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ 2BF-9093បើកបរដោយបុរសម្នាក់ធ្វើដំណើរពីកើតទៅ លិច។លុះដល់ចំណុចស្តុបពោធិ៍ចិនតុងបានបុករថយន្តព្រូសពណ៌ សមាន ស្លាកលេខ ភ្នំពេញ  2AM -9848បើកបរដោយស្រ្តីនិងជនជាតិបរទេសជាប្តី។  រថយន្តរងការខូចខាតបែកបាក់ស្តុប ទាំងសងខាង។

ក្រោយពេលកើតហេតុ សម្ថកិច្ចមូលដ្ឋានសម្រួលដោយភាគីម្ចាស់ រថយន្តព្រូស  ពាក់ស្លាក លេខ ភ្នំពេញ 2BF-9093  បានយក រថយន្ត ម៉ាកព្រូសពណ៌សមាន ស្លាកលេខ ភ្នំពេញ 2AM-9848យកទៅ ការដ្ឋានជួសជុលរថយន្តឲ្យស្អាតដូចដើមជូនឡើងវិញ ៕

អត្ថបទ៖ភ្នាក់ងាររាជធានី

Share.