ក្លិបបាល់ទាត់ Everton សម្រេចបណ្តេញលោក Rafael Benitez ចេញពីតំណែង នាយប់ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២២ ក្រោយដឹកនាំបង្ហាញខ្លួនទម្រង់លេងមិនសូវបានល្អ។

បុរសសញ្ជាតិអេស្ប៉ាញ វ័យ៦១ឆ្នាំរូបនេះ ត្រូវបានក្លិបរស្សនាមស្ករគ្រាប់ Everton ប្រកាសតែងតាំងជាគ្រូបង្គោលថ្មីកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ជាមួយកិច្ចសន្យារយ:ពេល៣ឆ្នាំ ប៉ុន្តែដឹកនាំបានត្រឹមតែ៦ខែប៉ុណ្ណោះ។

បច្ចុប្បន្នក្លិប Everton កំពុងស្ថិតនៅលេខរៀងទី១៦ ក្បែរតំបន់កាត់ចោល បន្ទាប់ឆ្លងកាត់១៩ប្រកួត ឈ្នះ៥ ស្មើ៤ និងចាញ់១០ មានត្រឹមតែ១៩ពិន្ទុតែប៉ុណ្ណោះ តាមពីក្រោយដោយក្រុម Watford, Norwich, Newcastle និង Burnley៕

Telegram-Troryorng
Share.