ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តស៊េរីទំនើបមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧:៤០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវអូរឈើទាល ស្ថិតក្នុងភូមិ ០៤ សង្កាត់០៤ ក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យបានដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តទំនើប ម៉ាក Land crui ser ពាក់ស្លាកលេខ ព្រះសីហនុ 2A-7570 បើកបរដោយបុរសម្នាក់ជាជនជាតិបរទេស បើកបរតាមបណ្ដោយផ្លូវ អូរឈើទាល ក្នុងទិសដៅពីចុងអារីស្តុន មកតោពីរ ពេលមកដល់កន្លែងកើតហេតុខាងលើបានធ្វើការសញ្ញូបត់អែប គៀនឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក Honda winer គ្មានស្លាកលេខបើកបរដោយយុវជនម្នាក់ទិសដៅ ជាមួយនឹងរថយន្ត ដោយម៉ូតូបានវ៉ាជេង ស្របពេលដែលរថយន្តកំពុងបទ ក៏អកហ្សឺចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅ បុកជាមួយនឹងកង់មុខផ្នែកខាងឆ្វេងរបស់រថយន្ត បណ្ដាលឲ្យដួលបោកក្បាលទៅនិងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាមរយៈរថយន្តសង្គ្រោះបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការវែង និងទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិ យាល័យចរាចរដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធី៕

Telegram-Troryorng
Share.

Leave A Reply