ក្លិបបាល់ទាត់អធិរាជស Real Madrid បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Spanish Super Cup ក្រោយយកឈ្នះក្លិប Athletic Bilbao ក្នុងលទ្ធផល ២-០ នៅទឹកដីអារ៉ាប៊ីសាអូឌីត យប់មិញនេះ នៅកីឡដ្ឋាន King Fahd Stadium។

២គ្រាប់របស់ Real Madrid សម្រេចដោយខ្សែបម្រើចាស់រស្សា Luka Modric នៅនាទី៣៨ និងខ្សែប្រយុទ្ធ Karim Benzema នៅនាទី៥២ ខណ:កីឡាករ Raul Garcia ខកខានឱកាសបាល់ពិន័យ១១ម៉ែត្រនៅនាទី៨៩ បន្ទាប់ពីទាត់ប៉ះជើងអ្នកចាំទី Thibaut Courtois។

ក្រោយចប់ការប្រកួត Luka Modric បានថ្លែងថា៖«គ្មានអ្វីអស្ចារ្យជាងក្លាយជាកីឡាកររបស់ Real Madrid ឡើយ, ក្លិបប្រាកដជាយល់ច្បាស់ថាខ្ញុំចង់បានអី ហើយកុងត្រាថ្មីនឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ឆាប់ៗ​នេះ»៕

Telegram-Troryorng
Share.