យ៉ាងហោចណាស់មនុស្ស៩នាក់ថែមទៀតត្រូវបានរកឃើញថា បានឆ្លងកូវីដ១៩នៅខេត្តបាត់ដំបងនៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១នេះ។

ការរកឃើញថ្មីនេះ ធ្វើឲ្យតួលេខអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងកើនឡើងដល់៥៧នាក់ហើយខណៈ ដែលអ្នកជំងឺ២៩នាក់បានជាសះស្បើយឡើងវិញ។

បើតាមរដ្ឋបាលខេត្តបាត់ដំបង ក្នុងចំណោមអ្នកឆ្លងទាំងនោះ មានពលករមកពីថៃចំនួន០៨នាក់។

បច្ចុប្បន្នអ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាត់ដំបង។

Share.