ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូរ៉ុម៉កកង់បីដឹងថ្មម៉ាបទម្ងន់១តោនជាងពាក់ស្លាកលេខ កណ្តាល 1K-4309 ប៉ះជាមួយម៉ូតូអាសង់ឌ្រីម០១៩ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HP-4083 រួចបន្តទៅប៉ះរថយន្តព្រូសពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2PD-8664 ទីតាំងនៅកន្លែងហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ្រោយអំបិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី១៧ មករា ២០២២ វេលាម៉ោ១២:៣០នាទីថ្ងៃត្រង់។ ក្នុងហេតុការណ៍ខាងលើនេះ គឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយគ្រាន់រងរបួសស្រាលទៅស្រ្តីជិះម៉ូតូអាសង់ឌ្រីម០១៩ នឹងរងការខូចខាតរបស់របរមួយចំនួនប៉ណ្ណោះ។

យោងតាមប្រភពបងប្អូនប្រជាពលរដ្ឋលក់ដូរនៅទីនេះបានបញ្ជាក់ថា ម៉ូតូរ៉ុម៉កកង់បីដឹកថ្មម៉ាបបើកបរដោយបុរសម្នាក់វ័យ២០ឆ្នាំ បើកចេញពីក្រុមហ៊ុននៅជិតវាលស្បូវយកទៅឲ្យភ្ញៀវនៅជិតផ្សារគគីរ ទិសដៅ ពីលិចមកកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានដាច់របូតកង់ខាងឆ្វេងរ៉េចង្កូតឆ្លងផ្លូវបុកពេញទំហឹងត្រូវស្រ្តីម្នាក់ជិះអាសង់ឌ្រីម០១៩រងការខូចខាតម៉ូតូ ពីកើតមកលិច រួចក៏បន្តទៅប៉ះរថយន្តព្រូសធ្លាក់កាងក្រោម បន្ទាប់មកម៉ូតូរ៉ុម៉កបន្តទៅបុកទូរលក់គុយទាវរបស់បងប្អូនប្រជាពលរដ្ឋបែកទូរផ្ងារជើងកល់ជាប់រ៉ុម៉កទៅមុខលេងរួច៕

ភ្លាមៗនោះខាងមន្ត្រីចរាចរណ៍បានចុះមកសម្រួលយកម៉ូតូជងរងគ្រោះដាក់ខាងដើម្បី បញ្ចៀសការកកស្ទះក្នុងការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ រួចឲ្យភាគីទាំងសងខាងដោះស្រាយដោយខាងម្ចាស់រថយន្តព្រូសសុំសំណងចំនួន 750$ ដើម្បីជុសជុលរថយន្ត ហើយខាងជនរងគ្រោះដែលជាម្ចាស់ម៉ូតូអាសង់ឌ្រីមសុំសំណងចំនួន 650$ ដើម្បីជុសជុលម៉ូតូនឹងបង់ថ្លៃសម្រាលព្យាបាល រីឯខាងម្ចាស់លក់គុយទាវសុំការខូចខាតទូរចំនួន 200$ បន្ទាប់មកភាគីទាំងអស់ព្រមព្រៀងគ្នាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុភ្លាមៗ៕

Share.