ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៧សម័យកាល សម្រេចបន្តកិច្ចសន្យាជូនខ្សែបម្រើប្រយុទ្ធប្រាក់​ ធីវ៉ា ៤ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ឆ្នាំ២០២៥។

ប្រាក់ ធីវ៉ា ធ្លាប់បានក្លិបលីគទី២ របស់ប្រទេសថៃ គឺក្លិប Trat FC និង Chainat FC ដាក់សំណើរឲ្យទៅចូលរួមជាពួកគេកាលពីឆ្នាំ២០១៨ ប៉ុន្តែខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបដិសេធ ដោយបន្តលេងឲ្យភ្នំពេញក្រោនរហូតដល់បច្ចុប្បន្ន។

កីឡាករមានដើមកំណើតនៅខេត្តកោះកុងរូបនេះ បានចូលរួមជាមួយក្លិបភ្នំពេញក្រោន នៅឆ្នាំ២០១៧ ដោយបង្ហាញខ្លួនសរុប៧៣ប្រកួត ស៊ុតបញ្ចូលទី២២គ្រាប់ ជួយឲ្យក្លិបឈ្នះពានលីគកំពូលកម្ពុជាឆ្នាំ២០២១៕

Telegram-Troryorng
Share.