ភ្នំពេញ ៖ រថយន្តដឹកទឹកកកមួយគ្រឿង បើកគេចពីរថយន្តខាងមុខ បួងចង្កូតជ្រុលធ្លាក់ផ្លូវ ក្រឡាប់ធ្លាក់ទឹកកកដើម ពេញផ្លូវទៅប៉ះទូអ្នកលក់ដូរមុខផ្ទះ បណ្តាលឲ្យខូចខាត តែមិន បង្កឲ្យអ្នកណារងរបួស កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅផ្លូវលេខ ៤២ កែងផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ កូរ៉េ ម៉ាកKIA ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-5910 ដឹកទឹកកកដើម ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកទឹកកកចេញពីភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល យកទៅដាក់ឲ្យម៉ូយ នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល បើកតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់កែងវត្តស្លែង បត់ចូលផ្លូវ៤២ ស្របពេល ដែលមានរថយន្តមកពីខាងមុខ ព្យាយាមគេច ទើបធ្លាក់ផ្លូវ ជ្រុលក្រឡាប់ភីង ចាក់ទឹកកក ចោលពេញផ្លូវ បោកត្រូវប៉ះទូ អ្នកលក់ដូរមុខផ្ទះ តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ម្ចាស់ផ្ទះទាមទារសំណងបែកទូចំនួន ២០ម៉ឺរៀល។

ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យម្ចាស់រករថយន្តស្ទូចទៅលើកយកទៅជួសជុលដោយ ខ្លួនឯង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.