យ៉ាងហោចណាស់មានមនុស្ស៣៥នាក់បន្ថែមទៀតត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩នៅក្នុងបណ្តាស្រុកចំនួន៥របស់ខេត្ត តាកែវ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា អ្នកជំងឺទាំង៣៥នាក់នេះរួមមាន៖ នៅស្រុកសំរោងមានចំនួន១២នាក់, នៅស្រុកព្រៃកប្បាសចំនួន១៥នាក់, នៅស្រុកបាទីចំនួន២នាក់, នៅស្រុកទ្រាំងចំនួន២នាក់, នៅស្រុកគិរីវង់ចំនួន២នាក់ និងនៅស្រុកត្រាំកក់ចំនួន២នាក់៕

Share.