ការប្រកួតវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្រ្វិក Africa Cup of Nations ចាប់ផ្តើមកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ បច្ចុប្បក្រុមខ្លះលេងបានចំនួន៣ជុំ ក្រុមខ្លះលេងបាន២ជុំ ហើយគេបានរកឃើញក្រុមចំនួន៤គឺ កាមេរូន, ម៉ារ៉ុក, នីហ្សេរីយ៉ា និង ប៊ូគីណាហ្វាសូ កក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

ក្រុមជម្រើសជាតិ​ កាមេរូន ស្ថិតនៅកំពូលតារាងពូល A ឆ្លងកាត់៣ប្រកួត ឈ្នះ២ ស្មើ១ មិនដែលចាញ់មាន៧ពិន្ទុ ខណ:ក្រុម ប៊ូគីណាហ្វាសូ ស្ថិតនៅលេខ២ មាន៤ពិន្ទុ ចំណែកឯក្រុម ម៉ារ៉ុក ឈរលេខ១ពូល C មាន៦ពិន្ទុពេញក្រោយឈ្នះទាំង២ប្រកួត ខណ:ក្រុម នីហ្សេរីយ៉ា ឈរលេខ១ពូល D មាន៦ពិន្ទុពេញ បន្ទាប់លេង២ប្រកួត ឈ្នះទាំង២៕

កាមេរូន
ម៉ារ៉ុក
ប៊ូគីណាហ្វាសូ
នីហ្សេរីយ៉ា
Telegram-Troryorng
Share.