រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ក្រោយរកឃើញអ្នកភូមិបានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់។

រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា ការបិទខ្ទប់នេះធ្វើឡើងចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១១ ខែឧសភា រហូតមានការជូនដំណឹងនៅពេលក្រោយ។

ការបិទខ្ទប់នេះគឺក្នុងគោលបំណងធានាប្រសិទ្ធភាពការគ្រប់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ទាំងភូមិសាស្ត្រដែលត្រូវបិទខ្ទប់និង ទប់ស្កាត់មិនឲ្យឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត.

នៅថ្ងៃទី១០ខែឧសភាម្សិលមិញនេះ នៅភូមិបាំងបាត់ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៣នាក់ខណៈដែលនៅខេត្តតាកែវមាន អ្នកឆ្លងសរុបចំនួន៣៥នាក់៕

Share.