មនុស្សយ៉ាងហោចណាស់៣៩នាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្តតាកែវ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង៣៩នាក់នោះរួមមាន អាជីវករ កម្មករនិងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀត។

ក្នុងនោះមានកម្មករ កម្មការិនីនៅរោងចក្រសាន់បូ ក្នុងស្រុកព្រៃកប្បាសចំនួន១៧នាក់ អាជីវករនៅផ្សារយាយត្រប់ ស្រុកបាទី ០៦នាក់ និងមានពលរដ្ឋ រួមទាំងសិស្សនៅតាមស្រុកមួយចំនួនទៀតរបស់ខេត្តតាកែវ៕

Share.