រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃនេះ បានបង្ហាញអត្តសញ្ញាណមនុស្ស ចំនួន២១នាក់បន្ថែមទៀត ដែលត្រូវបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង២១នាក់នេះ មានកម្មករ កម្មការិនីរោងចក្រនៅស្រុកបាធាយ ចំនួន១២នាក់, ស្រុកកងមាស ចំនួន៧នាក់ និងស្រុកចំការលើ ចំនួន២នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាមកំពុងស្វែងរកទីតាំងនិងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ទាំង២១នាក់បន្ថែមទៀតនិងបានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ទៅពិនិត្យសុខភាពនិងយកសំណាកនៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត៕

Share.