សហព័ន្ធ​កីឡា​បាល់ទាត់​ចិន បាន​កោះហៅ​កីឡាករ​​បាល់ទាត់​ជម្រើសជាតិ​បុរស ចំនួន​២៦​នាក់ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ សប្ដាហ៍​នេះ​ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ​ជើង​ជុំទី២ ដែល​នៅ​សេសសល់​ក្នុង​ពានរង្វាន់​ជើងឯក​ពិភពលោក 2022 FIFA World Cup ខណៈ​ក្នុង​នោះ​មាន​កីឡាករ​បរទេស​ចូល​សញ្ជាតិ​ចិន​ចំនួន៥រូប​ក្នុង​បញ្ជី​ផង​ដែរ។

កីឡាករ​ចូល​សញ្ជាតិ​ទាំង​៥​រូប​មាន​អតីត​កីឡាករ​ក្លិប​ Everton សញ្ជាតិ​ដើម​អង់គ្លេស Tyias Browning ខ្សែ​បម្រើ​សញ្ជាតិ​ដើម​ប្រេស៊ីល Nico Yennaris ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ដើម​ប្រេស៊ីល Elkeson, Alan Carvalho និង​Fernandinho។ មែនទែន​ទៅ​អ្នក​ទាំង៥ ស្ថិត​ក្នុង​បញ្ជី​ដែល​ចិន បាន​ផ្ដល់​សញ្ជាតិ​​ក្នុង​ចំណោម​​កីឡាករ​ចំនួន​១២រូប​​កំពុង​តែ​លេង​នៅ​ក្នុង​លីគ​កំពូល​ប្រទេស​អាស៊ី មួយ​នេះ​​នាពេល​បច្ចុប្បន្ន។

អត្ថបទពាក់ព័ន្ធ៖World Cup៖ក្លិប​មួយ​នៅ​លីគ​ចិន មិន​បញ្ជូល​កីឡាករ​ម្នាក់​ឱ្យ​ក្រុម​​ជួយ​ហុងកុង ទេ

ខ្សែ​​ប្រយុទ្ធ​​ជនជាតិ​ចិនWu Lei ដែល​ជួយ​ឱ្យ​ក្រុម​ Espanyol ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​អេស្ប៉ាញ​វិញ (LaLiga) ជា​​កីឡាករ​តែ​មួយ​គត់​ដែល​កោះហៅ​មក​ពី​ក្រៅ​ប្រទេស ខណៈ​ក្រៅ​ពី​នោះ​ជា​កីឡាករ​ប្រកប​អាជីព​នៅ​ក្នុង​ស្រុក​ទាំង​អស់។ កីឡាករ​ទាំង​អស់​នឹង​ចាប់​ប្រមូល​ផ្ដុំ​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​២០២១ តទៅ​នៅ​ទីក្រុង Suzhou ដែល​ជា​ទឹកដី​ចិន ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​​ក្នុង​ពូល​​A នេះ​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ដល់​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១​ខាង​មុខ។

ចិន ស្ថិត​ក្នុង​ពូល A ជាមួយ​ក្រុម​ស៊ីរី ហ្វីលីពីន ម៉ាល់ឌីវ និង​កោះ​ហ្គាម ខណៈ​ប្រកួត​ប៉ុន្មាន​លើក​ក្នុង​ពូល​កន្លង​មក​ស៊ីរី ឈរ​លេខ១​មាន​១៥ពិន្ទុ ចិន​លេខ២ មាន​៧ពិន្ទុ ហ្វីលីពីន លេខ៣ មាន​៧ពិន្ទុ ម៉ាល់ឌីវ លេខ​៤​មាន​៦ពិន្ទុ និង​កោះហ្គាម នៅ​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ​ទេ។

អត្ថបទពាក់ព័ន្ធ៖ចិន សង់​២៦,០០០ ទីលាន​បាល់ទាត់​ទូទាំង​ប្រទេស​ក្នុង​ផែនការ​​​២០១៦-២០២០

ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​ចិន​បាន​កោះហៅក្រោម​ការ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក Li Tie ​សរុប​មាន៖

អ្នកចាំទី Zeng Cheng (មក​ពី​ក្លិបShanghai Shenhua), Yan Junling (មក​ពី​ក្លិបShanghai Port), Liu Dianzuo (មក​ពី​ក្លិបGuangzhou), Dong Chunyu (មក​ពី​ក្លិបWuhan)

ខ្សែ​ការពារ Zhang Linpeng (មក​ពី​ក្លិបGuangzhou), Yu Dabao (មក​ពី​ក្លិបBeijing Guoan), Wang Shenchao (មក​ពី​ក្លិបShanghai Port), Li Ang (មក​ពី​ក្លិបShanghai Port), Li Lei (មក​ពី​ក្លិបBeijing Guoan), Tang Miao (មក​ពី​ក្លិបGuangzhou City), Ming Tian (មក​ពី​ក្លិបWuhan), Tyias Browning (មក​ពី​ក្លិបGuangzhou)

ខ្សែ​បម្រើ Hao Junmin (មក​ពី​ក្លិបShandong Taishan), Wu Xi (មក​ពី​ក្លិបShanghai Shenhua), Zhang Xizhe (មក​ពី​ក្លិបBeijing Guoan), Chi Zhongguo (មក​ពី​ក្លិបBeijing Guoan), Jin Jingdao (មក​ពី​ក្លិបShandong Taishan), Yin Hongbo (មក​ពី​ក្លិបHebei), Nico Yennaris (មក​ពី​ក្លិបBeijing Guoan), Wu Xinghan (មក​ពី​ក្លិបShandong Taishan)

ខ្សែ​ប្រយុទ្ធ Wu Lei (មក​ពី​ក្លិបEspanyol, អេស្ប៉ាញ), Wei Shihao (មក​ពី​ក្លិបGuangzhou), Zhang Yuning (មក​ពី​ក្លិបBeijing Guoan), Elkeson (មក​ពី​ក្លិបGuangzhou), Alan Carvalho (មក​ពី​ក្លិបGuangzhou), Fernandinho (មក​ពី​ក្លិបGuangzhou)

សូម​បញ្ជាក់​ថា​ចិន ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​យើង​នេះ ដោយ​តាម​ព្យាករណ៍​ត្រឹម​ឆ្នាំ​២០២០ កន្លង​មក​នេះ ចិន​មាន​ពលរដ្ឋ​ប្រមាណ​ ១.៤ ប៊ីលាន​នាក់៕

អត្ថបទពាក់ព័ន្ធ៖កូរ៉េខាងជើង​ មិន​បញ្ជូន​ជម្រើស​ជាតិ​ខ្លួន​ទៅ​ប្រកួត​ជម្រុះ World Cup នៅ​កូរ៉េខាងត្បូង

Share.