មហាជនអ្នកគាំទ្របានទទួលស្គាល់តារាសម្ដែងស្រី ប៊ូ ចាន់ដាណែត ក្នុងដួងចិត្ត បន្ទាប់ពីបានលេចមុខក្នុងរឿងភាគទូរទស្សន៍ជាច្រើនដូចជា រឿង កូនប្រសាអ្នកមាន ផ្កាថ្ម ទឹកភ្នែកកក រួមទាំងមានខ្សែភាពយន្ដខ្នាតធំមួយចំនួនទៀតរបស់ផលិតកម្ម LD។ កញ្ញា ប៊ូ ចាន់ដាណែត ក៏ត្រូវបានមហាជនចាប់អារម្មណ៍ទៀតថា ជាតារាស្រីមានរូបស្រស់ស្អាត ទម្រង់មុខកូនកាត់ និងពូកែតុបតែងខ្លួនបែបស៊ីវិល័យទៀតផង។

ចុចអានព័ត៌មាន៖ តារា​សម្ដែង​ ប៊ូ​ ចាន់​ដាណែត​៖ រៀបការ​លឿន​ឬ​យឺត​មិន​សំខាន់​ សំខាន់​​តើយើង​ហ៊ាន​ប្រថុយ​ទេ?​

ការប្រឡួកសិល្បៈភាពយន្ដមិនមែនជារឿងងាយស្រួលនោះទេ ពេលខ្លះត្រូវប្រឈមចំពោះកំដៅថ្ងៃ កំដៅភ្លើង ហើយមានពេលខ្លះវិញ ត្រូវបន្ដថតរហូតដល់ដាច់យប់ក៏មាន។ យ៉ាងណាមិញ ចំពោះតារាស្រី ប៊ូ ចាន់ដាណែត ត្រូវបានគេមើលឃើញថា នៅតែមានស្បែកសម៉ដ្ឋស្រស់ស្អាតខ្លាំងមែនទែន ទាំងស្បែកមុខ និងសាច់ដងខ្លួនគឺទន់រលោង ជាទីទាក់ចិត្តរបស់មហាជន។ ថ្មីនេះ កញ្ញា ប៊ូ ចាន់ដាណែត ហាក់ដូចរយាលដៃពីសិល្បៈមួយអន្លើ ហើយប្រើជីវិតរស់នៅយ៉ាងស៊ីវិល័យនៅប្រទេស អង់គ្លេស ព្រមទាំងសម្ញែងភាពស្រស់ស្អាតនៅទីនោះថែមទៀត។

កញ្ញា ប៊ូ ចាន់ដាណែត មិនបានបញ្ជាក់ប្រាប់មហាជនអ្នកគាំទ្រឱ្យដឹងច្បាស់ទេថា កញ្ញានឹងរស់នៅប្រទេស អង់គ្លេស ឬគ្រាន់តែជាដំណើរកម្សាន្ដរយៈពេលខ្លីនោះទេ។ ក៏ប៉ុន្ដែកញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលទៅកញ្ញាកំពុងតែរីករាយក្នុងការប្រើប្រាស់ជីវិតនៅទីនោះ។ តែយ៉ាងណាមិញ បើតាមការបង្ហើបរបស់ប្រភពមួយបានឱ្យដឹងថា កញ្ញា ប៊ូ ចាន់ដាណែត នឹងវិលមកកម្ពុជាវិញនៅអំឡុងខែក្រោយនេះ៕

Telegram-Troryorng
Share.