ផ្អែកតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៥សែនដូស បានដឹកតាមយន្ដហោះ មកដល់ប្រទេសកម្ពុជា។ វ៉ាក់សាំងនេះ ត្រៀមបញ្ចូលក្នុងរថយន្ត ដើម្បីដឹកយកទៅឃ្លាំងរក្សាទុក។

យ៉ាងណាមិញ នៅឯព្រលានយន្ដហោះ មិនមានពិធីអ្វីធំដុំ នៃការទទួលស្វាគមន៍ វ៉ាក់សាំងរបស់ចិននេះទេ គឺមានវត្តមាន លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យ និងទទួលវ៉ាក់សាំងនេះ។

Share.