ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពាន Carabao Cup ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញនេះ ក្រោមថ្វីជើង ក្លិបហង្សក្រហម Liverpool​ សរុបលទ្ធផលទាំងពីរជើង (2-0)។

សម្រាប់រឿងហួសចិត្តនោះគឺខ្សែបម្រើ Thomas Partey ទើបតែធ្លាក់ចេញពីពានរង្វាន់ Africa Cup of Nations ជាមួយក្រុមជម្រើសជាតិ កាមេរូន ក៏ប្រញាប់ឡើងយន្តហោះ មកកាន់ប្រទេសអង់គ្លេស ដើម្បីជួយ Arsenal។

ប៉ុន្តែ Partey ចូលលេងទើបបាន ១៥នាទីប៉ុណ្ណោះ ក៏ត្រូវបានលោកអាជ្ញាកណ្ដាល Martin Atkinson ផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត បន្ទាប់ពីប្តូរលេងនៅនាទី៧៥ ហើយទទួលបានកាតលឿននាទី៨៧ និងកាតលឿនម្តងទៀតនាទី៩០៕

https://youtu.be/XJ-dm1H8vus
Telegram-Troryorng
Share.