លោកជំទាវ កែ សួនសុភី ស​ សុខា​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បន្ត​នាំ​យក​ជា​គ្រឿង​ឧបភោគ បរិភោគ​ជូន​ដល់​វរសេនា​តូច​ថ្មើរ​ជើង​លេខ​៥១៣​ កង​ពល​តូច​ថ្មើរ​ជើង​លេខ ៥១ ខណៈ​​កន្លង​មក​ក្លិប​មួយ​នេះ​បាន​​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​ផង​ដែរ។ ​

អត្ថបទពាក់ព័ន្ធ៖​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ប្រគេន​គ្រឿង​ឧបភោគ​បរិភោគ​​ជូនព្រះចៅ​អធិការ​វត្ត​កូនដំរី

យោង​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម លី ឡាយ ប្រធាន​ក្រុម​អ្នកគាំទ្រ​ក្លិប​បាល់ទាត់​វិសាខា បាន​បញ្ជាក់​ថា​​នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារ​តំណាង​លោកជំទាវ កែ សួនសុភី ស​ សុខា​ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​ជា​គ្រឿង​ឧបភោគ បរិភោគ​ជូន​វរសេនា​តូច​ថ្មើរ​ជើង​លេខ​៥១៣​ កង​ពល​តូច​ថ្មើរ​ជើង​លេខ ៥១ រួមមាន៖
១.អង្ករ​ចំនួន​ ២ តោន
២.ត្រីខចំនួន​ ១០ កេសធំ
៣.មីចំនួន​ ១០ កេសធំ
៤.ទឹក​ត្រី​ចំនួន​ ៥០ យួរ​
៥.ទឹក​ស៊ីអ៊ីវ ចំនួន​ ៥០ យួរ
៦.ទឹក​ក្រូច​ចំនួន​ ២៥ កេស
៧.ទឹក​សុទ្ធ​ចំនួន​ ២៥ កេស
៨.ត្រីងៀតចំនួន ២០ គីឡូ
9.ឆៃពៅចំនួន ២០ គីឡូ
១០.ពងទាសាបចំនួន ៣០០គ្រាប់
១១.ពងទាប្រៃចំនួន ៣០០គ្រាប់

អត្ថបទពាក់ព័ន្ធ៖ប្រធាន​ក្លិប​​វិសាខា​ ផ្ដល់​ជា​គ្រឿងឧបភោគ បរិភោគ​ដល់​កងកម្លាំង​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ប្រយុទ្ធ​នឹង​កូវីដ-១៩

រូបភាព៖ផ្ដល់ជូន

Share.