សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសារពិសេសមួយណែនាំឱ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកើត  មេរោគបំប្លែងអូមីក្រុង ។

តាមរយៈសារជាសំឡេងពិសេសនោះ កត់សម្គាល់ថា អូមីក្រុង ទោះបីមានការចម្លងលឿន តែវាមិនមែនជាប្រភេទជំងឺដ៏គ្រោះថ្នាក់នោះទេ បើធៀបជាមួយដែលតា ជាមួយអាល់ហ្វា ដែលយើងអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែង។

នៅចំពោះមុខស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដូចខាងក្រោម៖

សម្រាប់ជនបរទេសទាំងអស់ ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា រកឃើញវិជ្ជមានកូវីដ១៩ បើទោះបី អូមីក្រុង ឬមិនអូមីក្រុង ក៏សុំអនុញ្ញាតឱ្យទៅព្យាបាលនៅតាមសណ្ឋាគារ សម្រាកព្យាបាលនៅតាមស្ថានទូត សម្រាកព្យាបាលនៅតាមកន្លែង ដែលពួកគាត់ជ្រើសរើស។ ដូច្នេះមិនចាំបាច់យកជនបរទេសចូលទៅក្នុងមន្ទីរពេទ្យទៀតទេ។

២- ប្រជាពលរដ្ឋខ្មែរ ទាំងខ្មែរមកពីបរទេស ទាំងខ្មែរនៅក្នុងស្រុក ដែលមានការឆ្លងមេរោគអូមីក្រុង ក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះដូចជំងឺដែលតា និងអាល់ហ្វាដូចគ្នា ដោយអនុវត្តនីតិវិធីបច្ចេកទេសសុខាភិបាល ក៏ត្រូវធ្វើដូចគ្នា។ ដូច្នេះពុំមានតម្រូវការចាំបាច់ដូចកាលពីពេលមុន ដែលតម្រូវត្រូវតែព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ។ អ្នកជំងឺទាំងឡាយ ត្រូវរកទីកន្លែងសមរម្យ ក្នុងករណីតាមផ្ទះមិនអាចសម្រាកព្យាបាលបាន ចាំទៅមន្ទីរពេទ្យរបស់រដ្ឋ។ ប៉ុន្តែក្នុងករណីអាចព្យាបាលបាន សុំផ្តល់ឱកាសព្យាបាលនៅតាមផ្ទះ និងតាមទីកន្លែងដែលខ្លួនត្រូវការ។ មិនតម្រូវឱ្យមានការចូលមន្ទីរពេទ្យ ត្រូវតែនៅមន្ទីរពេទ្យដូចពេលមុនសម្រាប់ជំងឺអូមីក្រុងនោះទេ។

៣-អ្នកជំងឺអូមីក្រុង ដែលកំពុងស្ថិតនៅក្នុងម ន្ទីរពេទ្យបច្ចុប្បន្ននេះ ជាជនបរទេស ឬក៏ជាជនខ្មែរ បើចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់ថ្ងៃទី២១ខែមករាឆ្នាំ២០២២នេះតទៅ៕

Share.