បរុសម្នាក់បានលើកកន្ទុយរ៉ឺម៉កទាក់ម៉ូតូរេទៅប៉ះរថយន្តស៊េរីទំនើបរងការខូចខាតចំហៀងស្ដាំខាងក្រោយយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយ ផ្លូវ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញ រថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់បើក ចេញពីផ្លូវបេតុង ក្នុងភូមិបត់ស្ដាំមកផ្លូវ២៧១។ពេលមកដល់ចំណុចកើតហេតុមានបុរសម្នាក់បានលើកកន្ទុយរ៉ឺម៉កដែកនៅចិញ្ចើមផ្លូវទាក់ម៉ូតូក៏រេទៅប៉ះរថយន្តស៊េរីទំនើបកំពុងបើកបរបណ្ដាលឲ្យរងការខូចខាតចំហៀងស្ដាំផ្នែកខាងក្រោយយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់បាញ់ថ្នាំងយករថយន្តអែបខាងទុកពេលភាគីខាងម្ចាស់រឺម៉កចរចាជាមួយម្ចាស់រថយន្ត ដោយភាគីខាងម្ចាស់រឺម៉កព្រមចេញថ្លៃជួសជុលរថយន្ត ស៊េរីអោយស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖សាវី

Share.