នៅ​តែ​ក្ដោប​បាន​បេះដូង​ហ្វេន​សម្រាប់​តារា​ចម្រៀង​ Rapper វ័យ​ក្មេង​ដ៏​ល្បី​របស់​កម្ពុជា​ ព្រោះ​គ្រាន់​តែ​កំលោះ​ វណ្ណដា ចេញ​មក​ផុស​រូបភាព​ Poster បទចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​ «ឈាម​ខ្មែរ​» អ្នក​គាំទ្រ​លោក​អន្ទះសារ​ចង់​ស្ដាប់​ ទ្រាំ​ឱ្យ​ដល់​ពេល​យប់​សឹង​មិន​បាន​ទៅ​ហើយ​។

យុវជន​មក​ពី​ខេត្ត​ព្រះសីហនុ​រូប​នេះ​បាន​ចេញ​មក​បង្ហាញ​ Poster បទ​ថ្មី​ដោយ​មាន​ភ្ជាប់​នូវ​អត្ថន័យ​ខ្លី​ថា​ «​​ឈាម​ខ្មែរ​ ​(KHMER BLOOD)​ ​វីដេអូ​ចម្រៀង​ផ្លូវការ​នា​យប់​នេះ​»​

ពាក្យ​តែ​ប៉ុន្មាន​ម៉ាត់​សោះ​របស់​វណ្ណដា បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លោក​អន្ទះសារ​ ដោយ​សារ​តែ​អ្នក​ទាំង​អស់​នោះ​ជឿជាក់​ទៅ​លើ​សមត្ថភាព​និពន្ធ​ចម្រៀង​របស់​វណ្ណដា​ ដែល​ពីមួយ​បទ​ទៅ​មួយ​បទ​ តែងតែ​ផ្ដល់​នូវ​អារម្មណ៍​និង​រសជាតិ​ខុសៗ​គ្នា​ មិន​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​និង​ទស្សនា​ទទួល​អារម្មណ៍​ច្រំ​ដែល​ឡើយ​។

យប់​នេះ​សម្រាប់​ហ្វេន​ៗ​ ដែល​គាំទ្រ​តារា​ចម្រៀង​ វណ្ណដា កុំភ្លេច​រង់ចាំ​គាំទ្រ​បទ​ចម្រៀង​ថ្មី​ «ឈាម​ខ្មែរ​» របស់​តារា​ចម្រៀង​រូប​នេះ​ទាំង​អស់​គ្នា​ណា​!

Telegram-Troryorng
Share.