យ៉ាងហោចណាស់មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀតទើបត្រូវបាន រកឃើញនៅខេត្តព្រះសីហនុ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លង ទាំង២៧នាក់នោះភាគច្រើន រស់នៅសង្កាត់លេខ១និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះរដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺ កូវីដទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកនៅវេទិកា៧មករារៀងរាល់ម៉ោងធ្វើការនិងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share.