ភ្នំពេញ ៖ រថយន្ត២គ្រឿងក្រឡាប់ធ្លាក់ចូលក្នុងប្រឡាតទឹកគរលើគ្នា ចាក់សុីម៉ង់ត៍ចោលក្នុងប្រឡាយ បន្ទាប់ពី បើកបុកគ្នា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកសុីម៉ង់ត៍ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0688 បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ឈប់ចតចិញ្ចើមផ្លូវ អ្នកបើកបរចុះបត់ជើង ស្រាប់តែរថយន្តបង្ក ដឹកសុីម៉ង់ត៍ដូចគ្នា ម៉ាកហុីយ៉ាន់ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-2768 អូសណ្តោងរុឺម៉ក ស្លាកលេខ ព្រះសីហនុ 4A-2124 បើកពីត្បូងទៅជើង សង្ស័យអ្នកបើកបរងងុយដេក ទើបជ្រុលចង្កូតទៅបុកពីក្រោយ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកទាំង២គ្រឿងគរលើគ្នា សំណាងល្អ មនុស្ស២នាក់ ប្រុស១នាក់ ស្រី១នាក់ ខាងរថយន្តបង្ក មិនមានរងរបួស លូនចេញ ហើយឡើងជិះម៉ូតូឌុបចាកចេញទៅបាត់ ។

ក្រោយកើតហេតុ មកដល់ព្រឹកថ្ងៃដដែល ទើបឃើញថៅកែរថយន្តសងខាង មកពិនិត្យមើលជាក់ស្តែង និយាយគ្នា ដោយខាងរថយន្តបង្កចេញសងថ្លៃខូចខាត ទាំងសុីម៉ង់ត៍ ទាំងរថយន្ត និងរកវធីស្ទូចលើកយករថយន្តចេញ ដោយមិនឲ្យសមត្ថកិច្ចខ្វល់ឡើយ ៕

Share.