ភ្នំពេញ៖ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមពណ៍គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JD-3637 បើកបរតាមបណ្ដោយផ្លូវលេខ 369 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1X-3407 ជិះគ្នា 2 នាក់បើកបរ ក្នុងទិសដៅបញ្ច្រាស់គ្នា មកបុកពេញទំហឹង បណ្ដាលឱ្យម៉ូតូកៀបជាប់គ្នា ចំណែកឯយុវជនម្នាក់ដែលជាអ្នកបើកបរម៉ូតូមួយគ្រឿងបានបាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុ និង យុវជន 2 នាក់ ដែលជាអ្នកជិះម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

សពជនរងគ្រោះមានឈ្មោះ ដាំង ភេទប្រុស អាយុ 19 ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ និងមានស្រុកកំណើតនៅឯណាខេត្តពោធិ៍សាត់ឯណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅឈប់ថ្ងៃទី 21 ខែមករា ឆ្នាំ 2022 ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Share.