លោកស្រី ប្រាក់ ផល្លី បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលក្រោយទើបត្រូវបានគេដឹងថាលោកស្រី គឺជាភរិយារបស់អ្នកនិពន្ធល្បីឈ្មោះគឺកវី ជុំ ប៊ុនធឿន។

យោងតាមសម្ដីរបស់អ្នកនាង ប៊ុនធឿន ផល្លីពៅពិសី ដែលជាកូនស្រីរបស់អតីតកវីនិពន្ធល្បីឈ្មោះ ជុំ ប៊ុនធឿនបានឱ្យដឹងថាអ្នកម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។
សាកសពរបស់លោកស្រី ប្រាក់ ផល្លីដែលកើតជំងឺកូវីដ-១៩ ត្រូវបានបូជានៅតំបន់បូជាសពអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ ដោយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះបានយកអដ្ឋិធាតុនិងសេចក្ដីបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីយកទៅធ្វើលិខិតមរណភាព។
លោកស្រី ប្រាក់ ផល្លី បានទទួលមរណភាពដោយសារតែមានបញ្ហាសួតធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ ហើយមេរោគនេះបានវាយលុយខ្លាំង។ លោកស្រីត្រូវបានគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែដោយសារតែអាការៈធ្ងន់ធ្ងរពេក ទើបលោកស្រីបានទទួលមរណភាពកាលពីល្ងាចម្សិលមិញនេះ។
លោក ជុំ ប៊ុនធឿនជាជាកវីនិពន្ធដ៏ល្បីល្បាញប្រចាំផលិតកម្មហង្សមាស មុនពេលទទួលមរណភាពលោកបានបន្សល់ទុកនូវស្នាដៃល្បីជាច្រើនដូចជាបទ «ថ្ងៃបាក់រសៀល» «ខ្លុយស្នេហ៍ត្នោតទេ» និងបទ «ថ្នម» ជាដើម៕
