នៅ​ទីបំផុត Sergio Ramos រកបាន​១​គ្រាប់​ដែល​ជា​គ្រាប់​បាល់​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​ក្រុម PSG នៅ​ជ័យជម្នះ​លើ​ក្រុម Reims ដោយ​លទ្ធផល ៤-០ ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ Ligue 1 កាលពី​យប់មិញ​។

ខ្សែការពារវ័យ ៣៥ឆ្នាំ រូបនេះបានផ្ទេរទៅកាន់ក្លិបអ្នកមានបារាំង PSG ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ដោយចុះកុងត្រារយៈពេល ២ឆ្នាំ បន្ទាប់ពីចំណាយពេល១៦រដូវកាលជាមួយក្លិបអធិរាជស Real Madrid។

បច្ចុប្បន្ន PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino កំពុងស្ថិតនៅកំពូលតារាង Ligue 1 ក្រោយឆ្លងកាត់ ២២ប្រកួត ឈ្នះ១៦ ស្មើ៥ និងចាញ់តែ១ដងប៉ុណ្ណោះ មាន៥៣ពិន្ទុក្នុងដៃ៕

ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ​ទាំង​ស្រុង៖

https://youtu.be/U0MWfDzeu1E
Telegram-Troryorng
Share.