កញ្ញា​​ រ៉េត​ ស៊ូហ្សាណា ទើប​តែ​បង្ហោះ​បង្អួត​​​រូប​ភាព​ទទួល​បរិញ្ញា​បត្រ​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​របស់​ខ្លួន​ បន្ទាប់​ពី​​ខិត​ខំ​ប្រឹងប្រែង​​រៀន​សូត្រ​​ផង​ធ្វើ​ការ​ផង​ រយៈ​ពេល​៤​ឆ្នាំ​។

តារា​ចម្រៀង​និង​តារា​សម្ដែង​​វ័យ​ក្មេង​រូប​ស្រស់​របស់​ផលិតកម្ម​ ហង្សមាស​ និង ​រស្មី​ហង្សមាស​ បាន​បង្ហោះ​រូបភាព​ចំនួន​៣​សន្លឹក​បង្ហាញ​ពី​បរិយាកាស​កញ្ញា​ទទួល​​បរិញ្ញាបត្រ​​បញ្ជាក់​​ពី​សកលវិទ្យាល័យ Raffles international college​ មុខ​ជំនាញ​ Business Management (ឬ​ គ្រប់គ្រង​ពាណិជ្ជកម្ម)​។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣ ខែមករា​ ឆ្នាំ​២០២២ ម្ចាស់​បទ​ «ត្រូវ​ការ​កម្លាំង​ចិត្ត​» បាន​ផុស​រូប​ថត​៣​សន្លឹក​ភ្ជាប់​ជាមួយ​នឹង​សំណេរ​រៀបរាប់​ពី​សមិទ្ធផល​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់​ខ្លួន​យ៉ាង​ដូច្នេះ៖
«រៀន​ផង​​ធ្វើការ​ផង​ក្នុង​ពេល​តែ​មួយ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​….​តែ​ពេលនេះ​ខ្ញុំ​អាច​ធ្វើ​បាន​ហើយ​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​4​ឆ្នាំ​ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ Raffles international college​ majoring​ ​in​ ​business​ ​management​.​ ​I ​did ​it​. ​After​ ​4 ​years ​of ​hard ​work​ ​I ​finally ​graduated ​from ​raffles ​international​ college ​majoring​ ​in Business​ ​Management. ??¬タヘ? @​rafflescambodia​ #graduated​ #2022»

ហ្វេនៗ​ដែល​ជា​អ្នក​គាំទ្រ​កញ្ញា បាន​នាំ​គ្នា​ចូលមក​ Comment សរសើរ​និង​អបអរសាទរ​​កញ្ញា​ រ៉េត ស៊ូហ្សាណា​ ចំពោះ​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏ធំ​​មួយ​ទៀត​​ក្នុង​ជីវិត​គឺ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​៕

Telegram-Troryorng

Share.