​មិន​ត្រឹម​តែ​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​ វីដេអូ​អប់​រំ​របស់​​តារា​ហ្វេសប៊ុក​ Mean Gaming សូម្បី​​ជំទាវ ហ៊ុន​ ស៊ីណាត បុគ្គល​ល្បី​​និង​មាន​ឥទ្ធិពល​លើ​បណ្ដាញសង្គម​មួយ​រូប​ក៏​ប្រតិកម្ម​នឹង​វីដេអូ​នោះ​ដែរដោយ​សារ​តែឃ្លីប​មួយ​ដែល​​​ក្រុម​នេះ​បាន​ថត​និង​សម្ដែង​មាន​លាយឡំ​​រូបភាព​អាសអាភាស​មួយ​ចំនួន​។​

បច្ចុប្បន្ន​នេះ​វីដេអូ​​អប់រំ​ខ្លី​កំពុង​ជា​ទី​ពេញ​និយម​សម្រាប់​ Content Creator ផលិត​ចាក់​ផ្សាយ​លើ​បណ្ដាញ​សង្គម​ព្រោះ​ជា​វីដេអូ​ដែល​មាន​ចំនួន​ទស្សនា​ច្រើន​ ប៉ុន្តែ​មាន​អ្នក​បង្កើត​វីដេអូ​មួយ​ចំនួន​បាន​ប្រើប្រាស់​រូបភាពអាសអាភាស​ ដែល​ខុស​ពី​ខ្លឹម​សារ​និង​ចំណង​ជើង​អប់រំ​ទៅ​វិញ​។

តួ​យ៉ាង​ដូច​ជាវីដេអូ​ខាង​លើ​ ​ត្រូវ​បាន​មហាជនចេញ​មក​រិះគន់​​ចំពោះ​ទង្វើ​របស់​ក្រុម​នេះ​ រហូត​ធ្វើ​ឱ្យ​លោក​ជំទាវ ហ៊ុន ស៊ីណាត ដែល​ជា​រឿយ​ៗតែងតែ​ចេញ​មក​បញ្ចេញ​មតិយោបល់​ជួយ​ អប់រំនិង​កែប្រែ​ចំពោះ​បញ្ហាសង្គមនានា​​ ក៏មិន​នៅស្ងៀម​ដែរ​ លោក​ជំទាវ​បាន​បញ្ចេញ​មតិ​យោបល់​ចំពោះ​ករណី​នេះ​ថា​៖

«​ឈប់​បាន​ឈប់​ទៅ​ក្មួយ​ៗ​រឿង​ខ្លី​ៗ​របស់​ក្មួយ​អប់រំ​ផិត​ក្បត់​នឹង​មិន​ល្អ​ទេ​វប្បធម៌​ប្រពៃណី​ខ្មែរ​បាត់​ទៅ​ៗ​ដោយ​សារ​តែ​ក្រុម​ក្មួយ​ៗ​នោះ​ឯង។ សូម​ទោស​ផង​មិនមែន​លាប​ពណ៌​ទេ​តែ​មើល​មុខ​ក្មួយ​ប្រុស​នេះ​មិនមែន​ខ្មែរ​ទេ​ ខ្ញុំ​គិត​ថា​យូន​ហើយ​បាន​មក​កូ​មិន​ឈប់»

ប្រសាសន៍​របស់​លោក​ជំទាវ​ត្រូវ​បាន​អ្នក​​លេង​បណ្ដាញ​សង្គម​ចូល​មក​គាំទ្រ​យ៉ាង​ភ្លូកទឹក​ភ្លូកដី ព្រោះ​​ជា​ពាក្យ​ពេចន៍​មួយ​ជួយ​ដាស់តឿន​ ក៏​ដូច​ជា​ព្រមាន​កុំ​ឱ្យ​មនុស្ស​មួយ​ចំនួន​យក​ស្លាក​វីដេអូ​អប់​រំ​ ប៉ុន្តែបែរ​ជា​​បង្កប់​លាយឡំ​ទៅ​ដោយ​រូបភាព​មិនគួរ​គប្បី​ ដែល​​ក្លាយ​ជា​ការ​បង្ហាញ​និង​អូស​ទាញឱ្យ​យុវជន​ប្រព្រឹត្តនូវ​​ទង្វើ​មិន​សម​គួរ​ទៅវិញ៕

ទស្សនា​វីដេអូ​សាច់​រឿង​នេះ​ខាង​ក្រោម​៖

ទស្សនាវីដេអូ Big News ៖

Telegram-Troryorng

Share.