រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភានេះបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៥១នាក់ ថ្មីបន្ថែមទៀត ដែលទើបត្រូវបានរកឃើញនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានមន្ត្រីនគរបាលចំនួន២០នាក់(ម្នាក់នៅខេត្តកណ្តាល)ដែលភាគច្រើននៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ទាំងអស់សូម ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

Share.