បាត់ដំបង៖ ទាហានថៃបានបញ្ជូនពលរដ្ឋខ្មែរប្រុស/ស្រីជាង ២០០នាក់ ឲ្យមកកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្រុកកំរៀង កាពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ នេះ។

នគរបាលវរ: ៨១៩ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ​រួមទាំងគ្រូពេទ្យ បានចុះទទួលពលរដ្ឋខ្មែរពីភា គីថៃ ឲ្យវិលត្រឡប់មកស្រុកវិញ សរុបចំនួន ២២៥នាក់ ក្នុងនោះបុរសចំនួន ៨៤នាក់ ស្ត្រី ៨០នាក់ និងក្មេងដែលទៅតាមជាមួយឪពុកម្តាយចំនួន ៦១នាក់ទៀតតាមច្រកតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេ ត្តបាត់ដំបង។

បន្ទាប់ពីទទួលពលរដ្ឋខ្មែរពីភាគីថៃរួច កម្លាំងជំនាញបានអប់រំណែនាំពីវិធានការការពារជំងឺកូវី-១៩ រួចហើយក្រុមគ្រូពេទ្យបានពិនិត្យយកសំណាក ពលរដ្ឋខ្មែរទាំង២២៥នាក់ ជាលទ្ធផលរកឃើញអវិជ្ជមានទាំងអស់។ ក្នុងចំណោមព លរដ្ឋដែលទាំង ២២៥នាក់ មាន១៨០នាក់បានចាក់វ៉ាក់សាំងរួច បានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់លំនៅរៀង ៗខ្លួនវិញ ក្រៅពីនេះបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng

Share.